ព័ត៌មានថ្មីៗ
អំពីក្រុមហ៊ុន
3S Groups ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2008 ដោយមានគោលបំណងធ្វើឱ្យទំនួលខុសត្រូវសង្គមនៃតម្រូវការរោងចក្រល្អប្រសើរឡើងនៅក្នុងប្រទេសកម្ពុជា។ អាជីវកម្មរបស់យើងត្រូវបានកសាឡើងនៅលើគុណតម្លៃពោលគឺ: ការប្តេជ្ញាចិត្ត សុចរិតភាព និង ភាពជាដៃគូពាណិជ្ជកម្មជាមួយអតិថិជនរបស់យើង។ យើងមានបំណងធ្វើឱ្យប្រសើរឡើងនូវស្តង់ដារអនុលោមតាមច្បាប់នៃរោងចក្រកាត់ដេរនៅក្នុងប្រទេសនេះដើម្បីឱ្យបានឆ្លើយតបជាមួយនឹងតម្រូវការនៃសហគមន៍អន្តរជាតិទាំងមូល។ ដៃគូស្ថាបនិករបស់យើងបានយល់ជាក់ច្បាស់ជាមួយបរិស្ថានរោងចក្រដូច្នេះ ក្នុងរាល់ដំណោះស្រាយយើងធ្វើបទបង្ហាញ យើងប្រាកដថា វាគឺជាស្ថានភាពជោគជ័យទាំងសងខាងសម្រាប់ភាគីទាំងអស់ដែលបានចូលរួម។
ប៉ុន្មានឆ្នាំមកនេះ យើងបានពង្រីកជំនាញរបស់យើងខ្ញុំ ក្នុងការជួយដល់រោងចក្របង្កើននូវស្តង់ដារអនុលោម តាមច្បាប់។ បច្ចុប្បន្ន 3S Groups បានផ្តល់ជូននូវការបម្រើសេវាកម្មដូចខាងក្រោម:
- ការវាយតម្លៃជាមុនទៅលើគម្រោងរបស់រោងចក្រលើតម្រូវការអនុលោមតាមច្បាប់របស់ពួកគេ និង ផ្ដល់ជំនួយក្នុងការបង្កើតស្តង់ដារអនុលោមតាមច្បាប់ជាពិសេសនៅក្នុងចំនុចក្រមសីលធម៌នៃការអនុលោមតាមច្បាប់ និង CTPAT នេះ។
- សម្រុះសម្រួលរោងចក្រនិងសវនករភាគីទី៣ សម្រាប់រៀបចំការអនុលោមតាមច្បាប់ មុនការធ្វើសវនកម្ម និង ក្រោយការធ្វើសវនកម្ម ។
- ធ្វើជាភាគីទី 3 វាយតម្លៃលើគម្រោងដែលតម្រូវឱ្យមានការវាយតម្លៃតាមជំនាញ។
- ផ្តល់ការបណ្តុះបណ្តាលនិងសិក្ខាសាលាស្តីពីសីលធម៌ក្នុងការអនុលោមតាមច្បាប់ និង តម្រូវការ CTPAT តម្រូវលើតម្រូវការរបស់អតិថិជន។
- ធ្វើការសិក្សាស្រាវជ្រាវ ជាពិសេសផ្តោតលើតម្រូវការរបស់រោងចក្រ។
- ផ្តល់នូវតម្រូវការដែលមានគុណភាពក្នុងការផ្គត់ផ្គង់ផ្នែកបច្ចេកទេសសំរាប់ភ្ញៀវដែលមិនមានការិយាល័យនៅក្នុងប្រទេសកម្ពុជាដោយផ្អែកលើតម្រូវការជាក់លាក់របស់អតិថិជន។
សរុបមក គោលដៅរបស់ ,3S Groups គឺពិចារណា កំណត់ និងតំរង់ទិសអតិថិជនរបស់យើងដោយមានការផ្តល់ជូននូវឧបករណ៍សមស្របក្នុងការបង្កើតនូវការអនុវត្តអាជីវកម្មប្រកបដោយមនុស្សធម៏ឲកាន់តែមានផលិតភាពបន្ថែមទៀត ។